នៅក្នុងឡានមានសភាពស្ងាត់ជ្រងុំរាងសង្ហារគិតតែពីផ្តោតអារម្មណ៍លើកាបើកបរចំណែកនាងតូចគិតតែពីអង្គុយសម្លក់មុខគេឃើញមុខគេម្តងៗជ្រេញក្តៅក្រហាយខ្លាំងណាស់ចង់តែចាប់ហែកសុីសុីយកៗទេ កំពុងតែឃ្លានសុីសាច់ទន្សាយផងxDបើសិនជាអាចពេលនេះនាងចង់
តែប្រើប្រាស់ក្បាច់តៃខ្វាន់ដូរខ្សែក្រវ៉ាត់ខ្មៅរបស់នាងធាក់គេឱ្យបាក់ធ្មេញខ្ទាតចេញពីឡានឥឡូវ
នេះទេ ដកដង្ហើមក្នុងភពជាមួយគេហេតុអីក៏ពិបាក
ម្ល៉េះធុញថបជេអឹមហើយ >.<
«បានហើយឈប់សម្លក់បងទៅបងដឹងថាបង
សង្ហារ»Jungkook ងាកមកញញឹម
ដាក់នាងបន្តិចមុននឹងមើលផ្លូវបន្ត
«សង្ហារអាចម៍ឆ្កែរេ៎»Nabi ក៏ឈប់សម្លឹងគេហើយប្តូរទៅមើលទេសភាពតាមកញ្ចក់
វិញ រាងសង្ហារគ្រាន់តែឮពាក្យថាសង្ហារអាចម៍ឆ្កែរេ៎ គេក៏ឈប់ឡាននៅកៀនផ្លូវម្ខាង
ហើយអង្គុយសម្លក់មុខនាងឱ្យថ្មែរ
«ឈប់ធ្វើអី?»រាងតូចងាកមកសម្លឹងគេភ្លឹសៗ
ធ្វើមុខដូចអត់ដឹងខ្យល់អីសោះថានាងបានធ្វើឱ្យចិត្តរបស់អ្នកកម្លោះឆេះឆាបឆួលក្នាញ់
នាងខ្លាំងណាស់ចង់តែចាប់ចូលផួយឥឡូវទេ
ពូកែណាស់អាធ្វើឱ្យគេខឹងហើយធ្វើមុខដូច
អត់ដឹងខ្យល់អីសោះនោះ
«រំលោភនាង»Jungkook និយាយដោយទឹកមុខខិល ហើយខិតមុខទៅជិតនាងទៅៗ
នាងតូចភ័យញ័រខ្លួនដូចកូនសត្វ នាងក៏ជ្រួញ
ចិញ្ចើមបិទភ្នែកប្រមូលនូវរាល់ភាពក្លាហាន
ហើយក៏
ដឹប...
«អូយ...ស្រីស្អីដៃធ្ងន់ម្ល៉េះ»JK យកដៃខ្ទប់
ភ្នែកខាងឆ្វេងរបស់គេដែលនាងបានដាល់
មិញនឹង គេចង់តែចាប់នាងញាត់ចូលស្បែក
ជើង brand របស់គេទេពូកែណាស់អាខាង
ប្រើកម្លាំងបាយ ស្រីទេតែមួយដៃៗសឹងដាច់
ផ្ងារ សាហាវណាស់
«ខៀវបាត់»Nabi បើកភ្នែកមកឃើញភ្នែក
ម្ខាងរបស់Jkខៀវនាងក៏លើកម្រាមដៃចង្អុល
ភ្នែកខាងឆ្វេងរបស់គេហើយធ្វើភ្នែកភ្លឹសៗ
ដូចជាខ្លួនឯងអត់បានដាល់គេចឹង
...អឹប......ដោយក្នាញ់នឹងចរិកភ្លើៗរបស់
នាងពេករាងសង្ហារក៏ចាប់ទាញនាងមកថើប
នាងតូចព្យាយាមរើបម្រាស់ពីការថើបរបស់
គេ នាងខំរើផង វាយទ្រូងគេផងតែគេដូចអត់
មានប្រតិកម្មថាឈឺអីបន្តិចរឹតតែផ្គើនថើបសង្កត់បបូរមាត់នាងខ្លាំងជាងមុនទៀតគេ
ថើបនាងរហូតដល់នាងតូចសឹងដាច់ខ្យល់
ផុតដង្ហើមទើបគេព្រមប្រលែងមាត់តូចឱ្យ
មានសេរីភាពទាំងចិត្តមិនចង់
«អាចង្រៃហុឹក..ហុឹក..First Kiss អញហែង
លួចយកបាត់ហើយ..ហុឹក...ហុឹក..»Nabi
ស្រែកយំដូចកូនក្មេង នាងខំរក្សា First kiss
របស់នាងអស់រយៈពេល 22 ឆ្នាំតែបែរជាមក
រលាយខ្សុលដូចអំបិលត្រូវទឹកដោយសារ
ស្នាដៃអាក្មេងឈ្លើយនាងទៅវិញចង្រៃពិត
មែនហើយ។
«បានប្រុសស្អាតប្លន់ first kiss ហើយម៉េច
ទៀត?ចុះឧទាហរណ៍ថាពួកមនុស្សឆ្កួតដើរ
ដើរស្រាតតាមផ្លូវមកប្លន់បាត់ទៅគិតយ៉ាង
ម៉េច?»Jungkook និយាយផងសើចផង
មើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់
បន្ទាប់ពីប្លន់ស្នាមថើបរបស់កូនក្រមុំប៉ូលីស
ផ្កាយ3ហើយមានអារម្មណ៍ថាស្រស់ស្រាយ
«ចាំមើលអញ ប្រាប់ប៉ាអញហៃ»Nabi
និយាយបណ្តើរជូតមាត់ខ្លួនឯងទាំងទឹកភ្នែក
បណ្តើរ
«បើគង់តែប្រាប់ដដែលរំលោភឱ្យហើយ
ម៉ងទៅចឹងដើម្បីកុំឱ្យខាត»Jungkook
ហើបគូទពីកៅអីក្នុងបំណងបំភ័យនាងលេង
«ចូលមកអញវៃ»Nabi លើកដៃដូចអ្នក
ប្រដាល់បើមុខវិញស្លេកដូចគូទមាន់
«គិតថាអាចឈ្នះបង?»Jungkook ញញឹម
កំហូចហើយខិតទៅកាន់តែជិត នាងតូចចាប់
ផ្តើមញ័រដៃញ័រជើងរកធ្វើស្អីមិនត្រូវពេល
ដែលមុខរបស់គេខិតចូលកាន់តែជិតបែប
នេះ នាងតូចបិទភ្នែកប្រមូលភាពក្លាហាន
ម្តងទៀតដើម្បីដាល់គេតែគ្រាន់តែនាងលើកដៃគេក៏ចាប់កដៃតូចៗរបស់នាងជាប់
«ហុឹក...ហុឹក.Nabi សុំទោសអាភ្នែកម្ខាងដែលខៀវនឹងចាំស្រី Bi លាបថ្នាំឱ្យ..ហុឹកៗ
កុំធ្វើបាបស្រី Bi អីចាំអញឱ្យស្ករគ្រាប់មួយ
គ្រាប់...ហុឹក...ហុឹក...»នាងតូចនិយាយទាំងយប់តែភ្នែកនៅបិទជាប់មិនព្រមបើក អ្នកកម្លោះទប់សើចនឹងចរិករបស់នាងសឹងមិនជាប់ ដំបូងដូចជាក្លាហានណាស់តែគ្រាន់
តែគេធ្វើលេងបន្តិចសោះភ័យសឹងរាកអាចម៍
រាកនោម ដំបូងនិយាយសុទ្ធតែ Nabi
សុំទោសតែដល់ចុងប្រយោគអញឱ្យពេញមាត់តែម្តង ខ្ជិលនិយាយ រាងសង្ហារ
ញញឹមបន្តិចមុននឹងអង្គុយដូចដើមវិញ
«បានហើយបើកភ្នែកទៅគ្មានអាណាទៅធ្វើបាបក្មេងចឹងទេ»Jungkook
«ឆុយ...អាណាបងអាណាប្អូន?»Nabi បើក
ភ្នែកភ្លាមសម្លក់មុខគេភ្លាម
«បើអានោះវាធំដូចភ្នែកពេលដែលលាន
សម្លក់គេនោះមិនដឹងជាល្អយ៉ាងណាទេ»JK
និយាយផងដៀងភ្នែកមើលនាងពីលើចុះ
ក្រោម នាងតូចក៏ប្រញាប់លើកដៃបិទបាំង
ដើមទ្រូងរបស់នាង រ៉ូបរបស់នាងវាវាលទ្រូង
ដូច្នេះហើយទើបធ្វើឱ្យភ្នែករបស់ទន្សាយ
ងាយស្រួលក្នុងការលួចមើល🌝☄️
«អា...»Nabi
«សាកជេមួយម៉ាត់មើលប្រយ័ត្នថាអា Kook
ឃោរឃៅ»Jk លើកដៃចង្អុលមាត់របស់
នាង នាងក៏លើកដៃខ្ទប់មាត់ជិត
«ផ្ទះនៅម្តុំណា?»JK
«នៅ£€£+^#€*€>£¥<~~»Nabi និយាយចប់ Jungkook ក៏បើកឡានតម្រង់
ទៅផ្ទះរបស់នាង
~ងុឺត...
«អេ...ប្រញាប់ទៅណា?»Jungkook ស្រែកហៅនាងតូច រកតែឡានឈប់មិន
ទាន់នាងបើកទ្វារចេញយ៉ាងលឿន
«ចូលផ្ទះហើយថី?»Nabi ឈរឱបផ្កាសម្លក់
សង្ហារៗរបស់មុខគេ
«ខំជូនមកដល់ផ្ទះអត់គិតតបស្នងអីបន្តិចទេ?»Jungkook
«អរគុណដែលជូនមក»Nabi
«សុំប្តូរពីអរគុណទៅជាថើបវិញបានទេ
?»Jungkook ញញឹមខិល
«ទៅថើបក្តិតគោទៅអាឆ្កួត»Nabi ចាប់ផ្តើមមុខក្រហមមិនមែនអៀនទេគឺ ''ខឹង''
«ឆ្កួតបងបេះកន្ទួតឱ្យអូនញាំ»Jungkook
«អាងាប់»Nabi
«បងចូលបម្រើកងទ័ពការពារជាតិ»JK
«អាយ....អាស្លាប់»Nabi
«ស៊ូស្លាប់ដើម្បីអូន»Jungkook
«អើយមុខលោកក្រាស់សម្បើមម្ល៉េះ?ក្រាស់ជាងបេតុងមុខផ្ទះខ្ញុំទៀត»Nabi
«មុខក្រាស់មិនងាយកើតមុនទេជឿបង»Jungkook
«អញហ្អាម៉ាផ្កាបាក់កឡូវ»Nabi ខាំមាត់លើកផ្កាច្រ ល អ្នកដែលកំពុងតែឈរសើចសឹងជ្រុះធ្មេញគេពិតជាមានមោទនភាពនិងសប្បាយរីករាយខ្លាំងណាស់ពេលបានញ៉ោះនាងឱ្យចេញផ្សែងតាមត្រចៀកបែបនេះ🌝⚡️
«បាក់ក??ចង់ញាំបបរមែនទេ?ព្រឹកនេះចាំបងទិញមកផ្ញើរ»Jungkook
«បែកមែនទែនហើយ»Nabi
«ថាម៉េច?អូនឯងចង់ញាំត្របៀកអំបិលម្ទេស
បុកមែនទេ??កុំភ័យចាំបងលួចអ្នកជិតខាង
បងយកមកឱ្យអូន»Jungkook
«អាចម៍ត្រចៀកច្រើនពេកទើបកើតជំងឺ
ថ្លង់មែន?»Nabi សម្លក់មុខសង្ហារទាំងអារម្មណ៍ឆួលឆេះ ទ្រាំមិនបានទេតៃខ្វាន់ដូរ
ឥឡូវហើយ
«ថាម៉េច?ច្រកថង់ឱ្យស្អាតបាតមែនទេ?កុំភ័យបងសារេឱ្យម៉ា set»Jungkook
«ទៅផ្ទះវិញឱ្យបាត់ៗទៅធុញហ្អា»Nabi
«ហ្អាស?អូនចង់ឱ្យបងគេងនៅទីនេះ?មិន
បានទេអូនចាំថ្ងៃក្រោយចុះណាម៉ាក់បង
កំពុងចាំផ្លូវបង»Jungkook
«អានេះមុខក្រាស់ជុយម៉ាយ»Nabi
«បេតុងមុខផ្ទះអូននៅចាញ់ស្បែកមុខរបស់
បងទេ ជុបៗ» ប្រុយ...និយាយចប់ JK ក៏រត់
ចូលក្នុង Lamborghini ពណ៌ខ្មៅរបស់គេ
ហើយបើកឡានចេញទៅបាត់សាកនៅ
យូរបន្តិចទៀតប្រហែលជាត្រូវខៀវភ្នែក
មួយចំហៀងទៀតហើយមើលទៅ
«អាផ្លោក»Nabi ជេគេហើយក៏បែរមុខរក
ដើរចូលក្នុងផ្ទះវិញតែ...
«ប៉ា?????»Nabi
To be continue 💞
ប្រុសគុកលើកនេះរួចខ្លួនពីប៉ារបស់ Nabi
តែលើកក្រោយមិនហ៊ានធានាទេ☹️⚡️