Episode3

«ប៉ា???»រាងតូចធ្លាក់ផ្កាពីដៃក្តុកលេបទឹកមាត់1

ក្អឹកញើសក៏ចាប់ផ្តើមហូរតាមជើងសក់ចុះមកប៉ះ

នឹងផ្ទៃមុខសរលោងម្តងមួយតំណក់ៗ អ្នកណាមិន

ដឹងថាប៉ារបស់នាងកាចដល់កម្រឹតណា គាត់ហួង

ហែងនាងណាស់ជាពិសេសគឺរឿងមនុស្សប្រុស

ទាំងនេះហើយជាមូលហេតុ ដែលនាងមិនដែល

ពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសណាម្នាក់ឡើយ

សូម្បីតែមិត្តភក្តិប្រុសម្នាក់ក៏នាងមិនមានផងតែថ្ងៃ

នេះបែរជាមាន មនុស្សប្រុសជូនមកដល់ផ្ទះទាំង

យប់ព្រលប់បែបនេះទៀត ប្រាកដណាស់ថាប៉ា

របស់នាងប្រាកដជាខឹងនឹងនាងដាច់ក្បាលដាច់

កន្ទុយមិនខានទោះជានាងខំបកស្រាយយ៉ាង

ណាក៏ដោយក៏គ្មានបានផលដែរ ចេះសំណាងហើយដែល Jungkook គេចេញទៅបាត់បើ

មិនអញ្ចឹងទេមិនធានាទេថាគេមិនដេកពេទ្យ។

«ប្រាប់ប៉ាថាទៅចូលរួមមង្គលការរបស់ប្អូនថ្លៃបង

ធម៌ឯងចុះអាប្រុសឈ្មោលណាជូនមកផ្ទះស្រែក

និយាយអាឡេអាឡូគ្មានដឹងខ្យល់អីបែបនេះ?»

អ្នកជាប៉ារើសផ្កាមកកាន់ហើយឈរសម្លឹងមុខកូន

ស្រីមិនដាក់ភ្នែកសកម្មភាពបែបនេះរឹតតែធ្វើឱ្យនាងតូចភ័យសឹងតែរាកនោមដាក់រ៉ូបទៅហើយ

«ប៉ាស្តាប់ Nabi សិនណាតាមពិតទៅ Jk គេជា

មិត្តភក្តិរបស់កូនកម្លោះតែគេរាប់គ្នាដូចបងប្អូន

បង្កើតយ៉ាងអញ្ចឹង ហើយគេក៏ត្រូវជាសិស្សប្អូន

របស់កូនដែរពេលកម្មវិធីចប់គ្មានតាក់សុីគេក៏សុំ

ស្ម័គ្រចិត្តជូនកូនមកផ្ទះគេមិនចង់ឱ្យកូនជិះតាក់សុី

ទាំងយប់ជ្រៅបែបនេះទេប៉ាកូនជាស្រីវាមិនល្អ»

Nabi ខំប្រឹងសរសើរ JK នៅចំពោះមុខប៉ារបស់

នាងទាំងជ្រេញនឹងមាត់ខ្លួនឯងចង់តែក្អួតឱ្យណា

ណីទេJK នឹងល្អសម្បើមណាស់ជួបគ្នាមិនបាន

ប៉ុន្មានម៉ោងផងគេហ៊ានលួចឆ្មក់ស្នាមថើបគ្រា

ដំបូងរបស់នាងបាត់ទៅហើយចុះទម្រាំតែស្គាល់

គេយូរបន្តិចទៀតមិនដឹងជាគេប្លន់ស្អីទៀតទេ។

«តែឯងឈប់ទៅពាក់ព័ន្ធជាមួយអាគុកអាគួយនឹង

ទៀតឮអត់?ប៉ាមើលវាយូរៗទៅដូចអត់សូវគ្រប់

ទឹកទេហើយឈ្លើយសម្បើមណាស់ប្អូនកូនឯង

សោះហៅកូនឯងសុទ្ធតែអូនអាផ្លោកនេះវើយ»

Dad Nabi ក៏ដឹកដៃកូនស្រីចូលផ្ទះព្រោះពេល

នេះពាក់កណ្តាលយប់ហើយខ្យល់ក៏ចុះត្រជាក់

ទៀត នៅខាងក្រៅយូរខ្លាចថានាងនឹងផ្តាសាយ

«ចា៎ ប៉ាកូននឹងនៅឱ្យឆ្ងាយពីគេកូនធុញមុខគេនឹង

សម្បើមណាស់»Nabi ក៏ដើរចូលក្នុងផ្ទះជាមួយ

ប៉ារបស់នាង គ្រាន់តែដាក់គូទអង្គុយលើសាឡុង

ភ្លាមម៉ាក់របស់នាងក៏សួរដេញដោលនាងភ្លែត

«ស្រី Bi ហ្អាអ្នកណាជូនមកកូនមើលទៅសង្ហារ

ណាស់សង្ហារឯងមែនទេម៉េចមិនហៅគេចូលក្នុង

ផ្ទះម៉ាក់ចង់និយាយលេងជាមួយគេបានខ្លះ»ម៉ាក់

របស់ Nabi មិនដូចប៉ារបស់នាងទេគាត់បើកសិទ្ធ

ឱ្យនាងក្នុងការប្រើវេលាជាយុវ័យរបស់នាងពេញ

ទំហឹងគាត់មិនដែលជំទាស់រឿងនាងមានស្នេហា

អីនោះទេផ្ទុះទៅវិញគាត់តែងតែជំរុញនាងឱ្យមាន

សង្សារគ្រាន់បណ្តើរដើរលេងពេលចូលឆ្នាំអីនឹង

គេហើយអ្វីដែលគាត់បារម្មណ៍នោះខ្លាចថានាងគ្មានអ្នកយកព្រោះសម្តីអាក្រក់ ពូកែជេដូចគាត់

ពីក្រមុំអញ្ចឹងហើយកាលពីក្រមុំម៉ាក់របស់នាងអ្នក

សុំប៉ារបស់នាងរៀបការមិនមែនប៉ារបស់នាងអ្នក

សុំម៉ាក់របស់នាងរៀបការនោះទេ -,-

«ម៉ាក់យល់ច្រលំហើយអាមួយនឹងមិនមែនសង្សារកូនទេ»Nabi និយាយទាំងមុខជូរហួញហើយលើកកែវទេកក្រូចមកផឹក

«ហៅសង្សារខ្លួនឯងអាមិនល្អទេកូន»ម៉ាក់របស់នាងនិយាយហើយក៏សើចតើចៗគាត់ដឹងហើយថាមិនមែនសង្សាររបស់កូនគាត់តែគាត់ចេះតែ

បង្អាប់នាងលេងទៅហើយណាមួយពេលគាត់

លបមើលពួកគេតាមបង្អួចគាត់ក៏ពេញចិត្តនឹង Jk

បាត់ទៅហើយព្រោះគាត់គិតថាមានតែ JK ម្នាក់

ទេដែលមុខក្រាស់អាចទ្រាំទ្រនឹងពាក់្យសម្តី

អាក្រក់ៗរបស់កូនស្រីសំណព្វចិត្តរបស់គាត់បាន។

«ម៉ាក់.....កូនប្រាប់ហើយថាអាមុខក្រាស់នឹងវា

មិនមែនជាសង្សាររបស់កូនទេ..ប៉ាជួយពន្យល់

ម៉ាក់បន្តិចទៅប៉ា»Nabi ដើរទៅអង្គុយកៀកដៃ

ប៉ារបស់នាងហើយញិញ៉ក់ដូចជាកូនក្មេងទៅកាន់

ប៉ារបស់នាងដើម្បីឱ្យគាត់ជួយ

«កូនប្រាប់ហើយថាមិនមែនហើយអូននៅតាប៉ែ

ដល់កាលទៀត?huh??»មិនមែនគាត់មិនដឹងថា

ប្រពន្ធកំពុងតែញ៉ោះកូនស្រីលេងនោះទេតែគាត់ក៏មិនចូលចិត្តឱ្យបង្អាប់ជាមួយនឹងអាក្មេងឈ្លើយ

ម្នាក់នឹងដែរ

«តិចពិបាកមិនមែនៗថ្ងៃស្អែកឡើងរត់តាមគ្នាបាត់

អីហ្អាសើចទាល់តែហ៊ាអាចម៍ត្រចៀកម៉ង»ម៉ាក់

របស់នាងគិតតែពីញ៉ោះនាងតូចដែលអង្គុយធ្វើ

មុខជូរចង់យំផងអីផងគិតទៅម៉ាក់របស់នាងពូកែ

ពិតមែន

«ហឺយ ឈប់និយាយជាមួយម៉ាក់ហើយ»នាងតូចនិយាយរួចក៏ងើបគ្រូកហើយឱបផ្កាមួយបាច់

ធំដែលប្រុសឈ្លើយឱ្យរួចឡើងទៅបន្ទប់បាត់

«នោះមីក្អូនខឹងហើយអូនឯង»អ្នកជាប្តីអង្គុយ

សម្លក់មុខប្រពន្ធក្បាលខូចរបស់គាត់មិនដាក់ភ្នែក

នេះកុំតែយល់ថាចាស់ៗរាងខ្លួនទេបើនៅក្មេងៗ

វិញហ្អាធានាថាងើបមិនរួចពីលើគ្រែម៉ង

«ដោយសារតែបងនឹងកាលពីកម្លោះបេះដូងដែក

ដល់ឥឡូវកូនកាត់តាមហើយគ្មានគិតរឿងស្នេហា

ស្អីទេសង្ស័យតែនៅ Single មួយជីវិតទេកូនស្រី

ខ្ញុំ»Mum Nabi ដកដង្ហើមធំហើយទាញទូរស័ព្ទ

មកលេងហ្វេសប៊ុក ការពិតណាស់ម៉ាក់របស់នាង

លួចស្រឡាញ់ប៉ារបស់នាងហើយតាមញ៉ែប៉ា

របស់នាងតាំងពីឆ្នាំទី1 ដល់ឆ្នាំទី4 គាត់សុខចិត្តគេចម៉ោងអង់គ្លេសដើម្បីទៅមើលប៉ារបស់នាងតូចលេងបាល់រាល់អាទិត្យ លួចទិញរបស់ញាំឱ្យ

ប៉ារបស់នាងរហូតតែគាត់មិនដែលញាំទេគាត់

បោះចោលរហូតព្រោះគិតថាជារបស់សល់ឬក៏គេភ្លេចជាដើម.....តែចុងក្រោយម៉ាក់របស់នាងក៏

ទៅសារភាពហើយសុំប៉ារបស់នាងរៀបការតែ

ម្តងពេលដែលពួកគាត់រៀនចប់ ហើយប៉ារបស់

នាងក៏យល់ព្រមព្រោះគាត់ក៏លួច Crush ម៉ាក់

របស់នាងដែរតែគាត់កំសាកមិនហ៊ានសារភាព-,-

«បែបនឹងគឺល្អហើយមិនពិបាកតាមចាត់ការអា

ប្រុសៗដែលមកតាមស្រឡាញ់កូនយើង»Dad

«បងប្រហែលជាចង់ឱ្យកូននៅព្រៅមួយជីវិត

ហើយមើលទៅ»Mum

«បងនឹងរកបុរសល្អឱ្យគេនៅពេលដែលគេ

រៀនចប់មានការងារធ្វើ»Dad

«ចឹងមួយជាតិនេះកូនស្រីយើងនឹងមិនស្គាល់អ្វីដែលហៅថាស្នេហាពិត អារម្មណ៍រំជើបរំជួល ចង្វាក់បេះដូងលោតញាប់ រំភើបញាប់ញ័រស្អីទេមើលទៅ»Mum

«បងគ្រាន់តែមិនចង់ឱ្យគេមានស្នេហាក្នុងវ័យសិក្សានោះទេ»Dad

«ចុះកាលពួកយើងលួចស្រឡាញ់គ្នាកាល

នៅរៀនហ៎អានឹងម៉េចវិញ huh??»Mum Nabi គាត់រំឭកអតីតបន្តិចប៉ានាងតូចក៏ចាប់ផ្តើមប្តូរទឹកមុខភ្លាម ចាក់ចំៗពេក

«មិនដឹងទេយ៉ាងណាក៏បងមិនព្រមឱ្យនាងមានស្នេហាពេលនេះទេនាងនៅក្មេងណាស់»Dad Nabi គាត់ប្រកែកដាច់ខាតមិនព្រមឱ្យនាងតូច

មានស្នេហាពេលនេះទេចាំដល់ពេលគាត់នឹងបើកសិទ្ធឱ្យនាង

«22 ជិត 23 ហើយកូនយើងនៅក្មេងទេ ក្មេងស្លាប់ហើយ គេហ្អាអាយុប៉ុណ្ណេះ ex 10/20 បាត់

ហើយប្លែកអីតែកូនឯងរក ex 1 បង្អួតគេឯងម្នាក់មិនបាន»Mum

«ល្អណាស់ទៅហ្អេសអាមាន ex ច្រើន

នឹង?»គាត់អត់មិនបាននឹងសម្លក់ប្រពន្ធកំហូចរបស់គាត់សោះធ្វើដូចខ្លាចថាកូនអត់ប្តីណាស់ចឹង

«មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែចិត្តសាវ៉ាដូចបងគិតឡើយបែកពីមួយទៅមួយក៏ព្រោះចិត្តចង់ស្វែងរងសុភមង្គល...»Mum Nabi ងើបឈរហើយស្រែកច្រៀងសឹងតែបែកផ្ទះដើម្បីឌឺលោកប្តីចិត្តចង្អៀតរបស់គាត់

«យ៉ាប់មែនទែនហើយប្រពន្ធអញ»Dad Nabi គ្រវីក្បាលហួសចិត្តនឹងចរិកមិនចេះចាស់ទុំរបស់ប្រពន្ធគាត់ជាខ្លាំងចាស់អាចធ្វើយាយគេបានហើយនៅមិនចោលចរិកបែកស្លុយនឹងទៀត សាំជេអឹម -,-

~បន្ទប់គេងNabi~

នាងតូចដាក់ផ្កាលើពូកហើយក៏លេចស្នាមញញឹមមកដោយមិនដឹងខ្លួនមុខក៏ចាប់ផ្តើមក្រហមពេលនឹកឃើញពេលដែលគេចាប់ផ្កាយកមកឱ្យនាង

«អើយ...ឯងញញឹមស្អី K'Bi អាយ....»Nabi ស្រែកតិចៗហើយក៏ហក់ទៅននៀលពេញពូក ម្រាមដៃតូចក៏អង្អែលត្រង់បបូរមាត់ស្នាមថើបវានៅតែដិតជាប់នៅនឹងមាត់របស់នាងនៅឡើយនាងមិនចហ់គិតប៉ុន្មានទេតែរូបភាពស្រស់ៗ HD វាបានហោះចូលមកក្នុងខួរក្បាលរបស់នាង automatically តែម្តង><

«មាត់អាទន្សាយនោះសុីស្អីណ៎ផ្អែមៗ...អេស K'Bi ឯងកើតឆ្កួតស្អី ឈប់គិតៗ កុំគិតរភងនឹងទៀតៗ តែថាគេឱ្យផ្កាយើងទៀតហូយ....អាខួរចង្រៃអត់ចេះស្តាប់ម្ចាស់ហែងហ្អេស?»បន្ទាប់ពីអង្គុយនិយាយម្នាក់ឯងដូចមនុស្សឆ្កួតមួយសន្ទុះនាងក៏ងើបដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនមុនចូលគេង។

បន្ទាប់ពីងូតទឹករួចនាងតូចក៏យកឈុត BT21 Cooky មកពាក់ហើយនាងតូចក៏ដើរមកអង្គុយលើពូក

«Call ទៅខ្ទឹមជ្រក់សិន»Nabi ញញឹមហើយដើររកទូរស័ព្ទមក call ទៅមិត្តសំណព្វចិត្តរបស់នាងឈ្មោះ Wu Mina តែនាងតែងតែហៅ Mina ថាជាខ្ទឹមជ្រក់ព្រោះ Mina ចូលចិត្តញាំខ្ទឹមជ្រក់ណាស់អត់មួយថ្ងៃមិនបានទេ ញៀនខ្ទឹមជ្រក់ជាងស្អីទៅទៀត

«ជុយ..ប្តីអញទៅណាបាត់ហើយ»Nabi ឆ្លេឆ្លាដូចមាន់រកពង នាងដាក់ឈ្មោះទូរស័ព្ទរបស់នាងថា Jeongguk ហើយនាងតែងតែហៅ Jeongguk ថាប្តីចឹងទូរស័ព្ទនោះក៏ជាម្តីនាងដែរ (តាមពិតអានឹងរឿងពិតផស់អេតមីនទូរស័ព្ទឈ្មោះ Jeongguk-,-)

«អុញ...ចេះភ្លេចលើឡានអាឈ្លើយទៅកើតណ៎ អឺហុឺ...ចប់ហើយអញថាឈប់ជួបមុខគេ

ហើយឥឡូវត្រូវជួបគេទៀតទាល់តែបាន»នាងតូចដកដង្ហើមធំមុននឹងប្រាស់ខ្លួនគេងតែក៏

បើកភ្នែកមកវិញព្រោះភ្លេចរឿងមួយ

«អឺហុឺ...ចេះភ្លេចលាបម៉្សៅទៅកើតណ៎»នាងក៏ប្រញាប់ប្រញាលងើបមកលាបម្ស៉ៅដើម្បីធ្វើឱ្យស្បែកមុខនៅតែសរលោងស្អាត សម្រាប់នាងសម្រស់គឺសំខាន់បំផុត សម្រស់ជាត្រីមុខ 🌚🌝

~Jungkook scene~

«ម៉ែអើយសុទ្ធតែរូបប្រុស...អានឹងឯងមើលទៅដែលឈ្មោះចនហ្គួយនឹងហ៎ មុខដូចអាចម៍ចេះទៅស្រឡាញ់កើតដែរ..អ៊ែកមើលអា 6 កង់គេនៅចាញ់ឯងនេះដាច់ ហើយស្តាប់ចុះសម្លេងដូចឆ្កែលូខែភ្ជុំជ្រេញណាស់ហ្អា...ហឹម

ហ្អា...ទះបាក់កឡូវ»JK ដេកបណ្តើរឆែករូបភាពក្នុងទូរស័ព្ទរបស់នាងនឹងមើល VDO ខ្លះៗហើយនិយាយពីថារីសគុណ Jeongguk-BTS ឡើងសឹកមាត់ អូសចុះអូលឡើងដល់រូបថតរបស់នាងតូច

«ញុយ...Cute មេស?? Save ទុកសិន ទុកបិទបង្គន់អាចម៍ហាហាហា»JK ចូលទៅឆែក acc instagram របស់នាងតូចហើយថែមទាំងយក អាខោននាងមក follow គេហើយ send រូប

របស់នាងទៅអាខោនគេខ្ទេចមិនឱ្យសល់មួយ

សន្លឹកហើយថែមទាំងលុបរូបថត Jeongguk ចេញពីទូរស័ព្ទរបស់នាងអស់ទៀត និយាយរួមគេធ្វើខ្លួនដូចម្ចាស់ទូរស័ព្ទ ។ រាងសង្ហារបិទទូរស័ព្ទថាប្រុងចូលគេងតែក៏ភ្លេចរឿងមួយ

«លេខទូរស័ព្ទ»JK ញញឹមចុងមាត់ហើយយកទូរស័ព្ទនាងមកឆែកយកលេខរបស់នាងហើយ ថែមទាំង save លេខរបស់គេដាក់ទូរស័ព្ទនាងទៀត គេដាក់ឈ្មោះថា ~Kookoo បងសម្លាញ់~

«ok តែប៉ុណ្ណេះស្រេចហាហាហា»JK សើចខ្លាំងៗដូចត្រូវឆ្នោតរង្វាន់ធំមុននឹងគេងលក់ទៅ

_____________

~Morning~🌤🌷

នាងតូចងើបពីព្រលឹមដើម្បីជួយធ្វើកិច្ចការងារផ្ទះទោះជាផ្ទះមានអ្នកបម្រើហើយក៏ដោយព្រោះនេះជាទម្លាប់សម្រាប់ថ្ងៃអាទិត្យរបស់នាង ។ រាងតូចបោសសម្អាតបន្ទប់ផ្ទាល់ខ្លួននិងក្នុងផ្ទះទាំងមូលដោយមានការជួយពីអ្នកបម្រើក្នុងផ្ទះរួចមកនាងក៏មកមើលផ្កាលីលីពណ៌សុីជម្ពូរដែលនាងស្រឡាញ់ នាងមើលថែវាបានដិតដល់ណាស់ទោះជារវល់រៀនប៉ុណ្ណាក៏នាងមិនភ្លេចមកស្រោចទឹកវាដែរ រាងតូចអូសទុយោទឹកមក

បាញ់ផ្កាបណ្តើរច្រៀងបណ្តើរ

«Chicken noodle soup...Chicken

Noodle soup Chicken noodle soup with a soda on the side...»នាងតូចច្រៀងផងរាំផងបាញ់ទឹកផ្កាផងកាយវិការ Cute cute របស់នាងក៏វាគេចមិនផុតពីភ្នែកអ្នកដែលឈរសើចនៅកៀនរបងផ្ទះរបស់នាងនោះទេគេចាំនាងជិតមួយម៉ោងហើយទម្រាំតែនាងចេញមកខាងមុខផ្ទះ ដំបូងគិតថាហៅនាងភ្លាមៗតែពេលឃើញរឿងភាគល្អៗមើលបែបនេះមិនមើល

វាគួរឱ្យស្តាយ

«Jungkook??»នាងតូចបើកភ្នែកធំៗប៉ុន

ពងមាន់ពេលឃើញអ្នកកម្លោះមកឈរកៀនរបងផ្ទះរបស់នាងហើយថែមទាំងយួរអីវ៉ាន់មួយស្បោងធំមកជាមួយផង នាងតូចទម្លាក់ទុយោបាញ់ទឹកចុះហើយរត់ទៅរកគេដែលកំពុងឈរញញឹមយ៉ាងស្រស់ទៅកាន់នាង

«Good morning»អ្នកកម្លោះស្ញេញធ្មេញទន្សាយដាក់នាងតូចដែលកំពុងឈរសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែក

«Good morning ក្បាលលោកស្អីឆាប់ត្រឡប់ទៅវិញទៅតែឳខ្ញុំមកទាន់ឃើញលោក

ប្រាកដជាយ៉ាប់ហើយ»Nabi

«បារម្មណ៍??»Jungkook ញញឹមកំហូចដាក់

នាងពេលនេះនាងចង់តែបោកក្បាលនឹងរបងផ្ទះឱ្យស្លាប់ទេប្រុសស្អីក៏ក្បាលរឹងម្លឹងៗលោក

និយាយគ្មានចេះស្តាប់គ្នាសោះ

«បារម្មណ៍ម៉ែហែង»Nabi ទ្រាំលែងបាននាងក៏ជេម៉ែគេតែម្តងតែនាងគ្មានបំណងទេនាងគិតថាជេម៉ែគេកាត់ព្រឹកគេប្រាកដជាខឹងនឹងនាងហើយត្រឡប់ទៅផ្ទះវិញជាមិនខានតែ....

«អរគុណដែលអូនបារម្មណ៍ម៉ែរបស់បង កុំភ័យចាំបងប្រាប់គាត់ឱ្យ»Jungkook -,-

Nabi be like: ទ្រាំលែងបានប្រលែងឆ្កែឱ្យខាំផ្លោកឥឡូវហើយអញ🌚⚡️

«ទៅវិញសិនទៅទុកថាខ្ញុំសុំអង្វរលោកចុះណា

ទៅវិញសិនទៅតែប៉ាខ្ញុំមកដល់មិនមែនតែលោក

ទេដែលមានរឿងខ្ញុំក៏ចឹងដែរ»នាងតូចមិនដឹងជាជេគេយ៉ាងម៉េចទៀតដើម្បីដេញគេចេញ

នោះទេព្រោះគេនេះមុខក្រាស់សម្បើមណាស់មានតែប្រើវិធីលួងក្មេងបោកសុីស្ករគ្រាប់ទេទើប

បាន។

«ទៅក៏តែនេះយកទៅ អានេះបបរមាន់ក្តៅៗ ហើយអានេះត្របែកនិងអំបិលម្ទេសបងច្រកថង់ស្អាតអស់ហើយ អរមួយទៀតនេះទូរស័ព្ទដែល

អូនភ្លេចក្នុងឡានបង»Jungkook ហុចរបស់ឱ្យនាងបណ្តើររៀបរាប់បណ្តើរគេនិយាយញាប់ដូចជាក់ឌីសព្រោះមើលទៅបើគេនៅយូរនាងប្រហែលជាត្រូវមាត់ប៉ាទើបគេសម្រេចចិត្តមិនធ្វើឱ្យនាងពិបាក

«បងទៅសិនហើយណា»គេញញឹមហើយអង្អែលក្បាលនាងតិចៗមុននឹងដើរចេញទៅតែ

«អាគុក.....»Dad Nabi

«ពូស្គាល់ឈ្មោះញុំទៀតខប់ហ្អា»Jungkook ងាកមកស្ញេញដាក់ប៉ារបស់នាងតូចទាំងពិបាកក្នុង

ខ្លួន ចំណែកនាងតូចមិនដឹងធ្វើយ៉ាងម៉េចមានតែឈរធ្វើមុខស្លើដូចគ្មានដឹងខ្យល់អីបន្តិច

«មិនបានហៅឈ្មោះឯងគឺយើងជេឯង អាគុក ឈប់ដើរកាត់មុខផ្ទះអញទៀតហែងអាគុក»Dad

To be continue

គ្រួសារជួបជេរចាំមើលអាគុកវាដោះស្រាយជាមួយអនាគតឳក្មេកម៉េចខ្លះណ៎🌚🌝⚡️🔥

400 like 150 shares for the next episode uwu